⚠️ ប្រុងប្រយ័ត្ន! បញ្ហានេះអាចធ្ងន់ធ្ងរជាង Chat History ទៅទៀត។
បច្ចុប្បន្ន មានការរកឃើញថា Artifacts ដែលអ្នកបាន Publish នៅលើ Claude មួយចំនួន អាចត្រូវបាន Search Engine និងគេហទំព័រផ្សេងៗ Index ធ្វើឱ្យអាចស្វែងរកឃើញជាសាធារណៈ។
បញ្ហានេះគួរឱ្យបារម្ភ ព្រោះមនុស្សជាច្រើនប្រើ Artifacts ដើម្បីបង្កើត និងរក្សាទុកឯកសារសំខាន់ៗ ដូចជា៖
• 💰 Financial Models, Revenue និង Cap Table
• 👥 Payroll និងបញ្ជីប្រាក់ខែបុគ្គលិក
• 📋 Customer Lists និង CRM Data
• 🗂️ Internal Wiki, Roadmap និងគម្រោងផលិតផលដែលមិនទាន់ប្រកាស
• ⚖️ កិច្ចសន្យា និងឯកសារផ្នែកច្បាប់
• 🏥 ទិន្នន័យសុខភាព និងការតាមដានថ្នាំ
• 🏦 ឯកសារពន្ធ និងព័ត៌មានហិរញ្ញវត្ថុ
• 🔑 API Keys, Tokens ឬ Environment Variables ដែលអ្នកអាចបាន Paste ដើម្បីសាកល្បង Project
បញ្ហាគឺ ពេល Publish Artifact វាមានជម្រើសតែពីរប៉ុណ្ណោះ៖
Only me
Anyone with the link
មនុស្សភាគច្រើនយល់ថា “Anyone with the link” មានន័យថា មានតែអ្នកដែលមាន Link ប៉ុណ្ណោះទើបអាចមើលបាន។ ប៉ុន្តែវាមិនមែនមានន័យថា មិនត្រូវបាន Search Engine Index នោះទេ។ ទាំងពីរនេះគឺជារឿងខុសគ្នា។
អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះ គឺមិនមែនមានតែ Search Engine ប៉ុណ្ណោះទេ។ មានគេហទំព័រភាគីទីបីមួយចំនួនក៏បានចាប់ផ្តើមប្រមូល និងរៀបចំទិន្នន័យទាំងនេះជាបណ្ណាល័យសម្រាប់ស្វែងរកផងដែរ។ នោះមានន័យថា ទោះបីអ្នកលុបចេញពី Search Engine ក៏មិនប្រាកដថាទិន្នន័យនោះបាត់ពីអ៊ីនធឺណិតទាំងស្រុងដែរ។
✅ ដំបូន្មាន
ពិនិត្យមើល Artifacts ដែលអ្នកធ្លាប់ Publish ទាំងអស់។
Unpublish ឬលុបចេញភ្លាមៗ ប្រសិនបើមានព័ត៌មានសម្ងាត់ ឬព័ត៌មានដែលអ្នកមិនចង់ឱ្យគេឃើញ។
កុំដាក់ API Keys, Passwords, Access Tokens ឬទិន្នន័យរសើបផ្សេងៗក្នុង Artifact ដែលអាចត្រូវបាន Publish។
ចងចាំថា “មានតែអ្នកមាន Link” មិនស្មើនឹង “មិនអាចស្វែងរកឃើញលើអ៊ីនធឺណិត” នោះទេ។
🔎 បើអ្នកធ្លាប់ Publish Artifact កាលពីមុន នេះគឺជាពេលល្អបំផុតក្នុងការត្រួតពិនិត្យវាឡើងវិញ។
Kun Long
Author at The Sharing KH